បាត់ដំបង៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានចេញ អនុក្រឹត្យលេខ ១៥៣ អនក្រ.បក ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ដោយសម្រេចបង្កើត ឃុំបួវិល នៃស្រុកបវេល ខេត្តបាត់ដំបង។

ឃុំបួវិល មានភូមិចំនួន០៩ គឺភូមិបវេល២ ភូមិទំនប់ទឹក ភូមិព្រៃទទឹង១ ភូមិព្រៃទទឹង២ ភូមិគោក ភូមិស្លខ្លាញ់ ភូមិកំពង់ឆ្នាំង១ ភូមិកំពង់ឆ្នាំង២ និងភូមិសាមគ្គី ដោយកាត់យកពីឃុំបវេល។